បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សា តំណាងលោកជំទាវ ឃឹម រ៉ានី សាលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យកម្ពុជា បានអញ្ជើញចូលរួមក្នុង កម្មវិធីសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជាដឹកនាំដោយឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម បណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាព នៃទីស្តីការកណរដ្ឋមន្ត្រី។