កាលពីថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សាតំណាង លោកជំទាវ ឃឹម រ៉ានី ប្រធានស្តីទីនៃសាកលវិទ្យាល័យកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់គណៈកម្មការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន