នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ សាកលវិទ្យាល័យកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្រលើកទី១៩ ជូនដល់និស្សិតដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុបចំនួន៤៨៩នាក់ ក្នុងនោះរួមមាន÷ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២១នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ៤៦៦នាក់ និងថ្នាក់បរិញ្ញាបត្ររងចំនួន២នាក់។