នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សកម្មភាពក្រុមការងារសាកលវិទ្យាល័យកម្ពុជា ចុះចែកខិត្តបណ្ណស្ដីពីព័ត៌មានអាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០២៨ ១០០% ចំនួន ២០០កន្លែង តាមបណ្តាមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ។ សាកលវិទ្យាល័យកម្ពុជា សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទូទាំងប្រទេស ដែលបានប្រឡងនាថ្ងៃទី០៦, ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សូមទទួលបានជោគជ័យបាននិទ្ទេសល្អៗគ្រប់ៗគ្នា!