នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣៖ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយសិស្ស-និស្សិតមានពិការភាពនៃសាកលវិទ្យាល័យកម្ពុជា ចំនួន ១០រូប ក្រោមការឧបត្ថម្ភពីឯកឧត្តមប្រធានក្រុមបឹក្សាភិបាល និងលោជំទាវ ឃឹម រ៉ានី ប្រធានកិត្តិយសក្លឹប ដោយមានការចូលរួមពីគណៈគ្រប់គ្រង គណៈទីប្រឹក្សា និងសមាជិកក្លឹប ។ ក្នុងនោះក្លឹបយុវជនបានប្រគល់ជូននូវអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាជាដើម ក្នុងការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ និងការបង្កើតភាពស្និទ្ធស្នាល និងការលើកទឹកចិត្តដល់សិស្ស-និស្សិត។ ក្នុងពិធីសំណេះសំណាលនេះ គណៈគ្រប់គ្រង និងគណៈទីប្រឹក្សា បានលើកទឹកចិត្តបន្ថែមដល់សិស្ស-និស្សិតរបស់យើងឱ្យមានការខិតខំប្រឹងប្រែងបន្តទៀត។