នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣៖ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និង ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យកម្ពុជា បានរៀបចំកម្មវិធីរំលឹកគុណគ្រូ ក្រោមប្រធានបទ៖ “គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០២៣ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយគណៈគ្រប់គ្រង គណៈសាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និងសិស្ស-និស្សិត ដោយមានការបង្ហាញនូវចំណាប់អារម្មណ៍របស់តំណាងនិស្សិត ការថ្លែងអំណរគុណ និងពាក្យជូនពរដល់គណៈសាស្ត្រាចារ្យទាំងអស់។ តំណាងសាស្ត្រាចារ្យបានសម្តែងនូវភាពរីករាយដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ហើយក៏បានផ្តាំផ្ញើដល់សិស្ស-និស្សិតឱ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។