ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា អាណត្តិទី៥ បានដឹកនាំការប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងពិភាក្សាអំពីគម្រោងរបស់ក្លឹបយុវជនកាកបាទក្រហម ដែលត្រូវអនុវត្តបន្ត។ អង្គប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈទីប្រឹក្សា សមាជិកយុវជនកាកបាទក្រហម និងស.ស.យ.ក បានរៀបចំផែនការ និងចាត់ចែងក្រុមការងារទៅតាមតួនាទីសម្រាប់គម្រោងនាពេលខាងមុខ។