នៅវេលាម៉ោង០៧:០០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សាកលវិទ្យាល័យកម្ពុជា បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពីធីនេះគឺបានរៀបចំ នៅខាងមុខអគារ ព្រមទាំងមានជាបដា និងការទូងស្គរ ស្របតាមការណែនាំរបស់ រដ្ឋបាលរាជធានី ភ្នំពេញផងដែរ។