រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និង យុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យកម្ពុជា ក្រោមការសហការណ៍ជាមួយមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពី កុំព្យូទ័រជំនាញការិយាល័យ (Word, Excel & Power Point) ជូនដល់សមាជិក-សមាជិកា និងនិស្សិត ដែលបានសិក្សារយៈពេលជាងមួយខែកន្លងមកនេះ (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣) ក្រោមអធិបតីភាពសាកលវិទ្យាធិការរង ព្រឹទ្ធបុរស និងមានការចូលរួមពីទីប្រឹក្សាក្លឹប និងនិស្សិតសាកលវិទ្យាល័យកម្ពុជាផងដែរ។