នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៣ សហព័ន្ធនិស្សិតសាកលវិទ្យាល័យកម្ពុជា សហការជាមួយក្រុមសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី១៦ និងក្រុមយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យកម្ពុជា បានចុះផ្សព្វផ្សាយអំពី App ថ្មីរបស់សាកលវិទ្យាល័យកម្ពុជា ដែលមានឈ្មោះថា The University of Cambodia App ជូនដល់សិស្ស-និស្សិតដែលកំពុងសិក្សាវេនល្ងាចដើម្បីឱ្យពួកគាត់បានយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ក៏ដូចជាគាំទ្រ App ថ្មីនេះផងដែរ។