ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្លឹបយុវជនកាកបាទក្រហកម្ពុជា និង យុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យកម្ពុជា មានការសហការណ៍ជាមួយមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រៀបចំអនុវត្តគម្រោងប្រចាំឆ្នាំ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញការិយាល័យ Microsoft Offices (MS Word, Excel & PowerPoint) ជូនដល់សមាជិក-សមាជិកា និងសិស្ស-និស្សិត ដែលតម្រូវការបំពេញបន្ថែមលើជំនាញការិយាល័យនេះ។ សម្រាប់ការបើកវគ្គបណ្តុះបណ្តាលបានធ្វើឡើងនៅ Multimedia Lab ដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាធិការរងទទួលបន្ទុកសិក្សា ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីប្រឹក្សាក្លឹបផងដែរ។