នៅរសៀលថ្ងៃពុធ ៩ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ សហព័ន្ធនិស្សិតសាកលវិទ្យាល័យកម្ពុជា សហការជាមួយក្រុមសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី១៦ និងក្រុមយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យកម្ពុជា បានចុះផ្សព្វផ្សាយអំពី App ថ្មីរបស់សាកលវិទ្យាល័យកម្ពុជា ដែលមានឈ្មោះថា The University of Cambodia App ជូនដល់សិស្ស-និស្សិតដែលកំពុងសិក្សាវេនរសៀល ដើម្បីឱ្យពួកគាត់បានយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ក៏ដូចជាគាំទ្រ App ថ្មីនេះផងដែរ។ សូមបញ្ជាក់ថា៖ អត្ថប្រយោជន៍ App ថ្មីរបស់សាកលវិទ្យាល័យកម្ពុជា ផ្តល់ជូនអស់លោកអ្នកនូវព័ត៌មានថ្មីៗស្ដីពី អាហារូបករណ៍ កម្មវិធីសិក្សា កម្មវិធីហាត់ការ ព្រមទាំងព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ.... 👉ដើម្បីទាញយក The University of Cambodia App ឥឡូវនេះ! 👉សម្រាប់ Android សូមចុចទីនេះ--> https://play.google.com/store/apps/details... 👉សម្រាប់ IOS សូមចុចទីនេះ-->https://apps.apple.com/.../the-university-of.../id1667215079