ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងសមាជិក ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យកម្ពុជា បានរៀប ចំកម្មវិធី “សំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍” សម្រាប់យុវជននៃសហព័ន្ធនិស្សិតសាកលវិទ្យាល័យកម្ពុជា ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពីអតីតនិស្សិត នៃសាកលវិទ្យាល័យ ដែលធ្លាប់ធ្វើជាប្រធានក្លឹប។

