នាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសាឆ្នាំ២០២៣ សាកលវិទ្យាល័យកម្ពុជា បានរៀបចំកម្មវិធីសង្រ្កាន្តយូស៊ី ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួម សហការពីក្រុមការងារយុវជនស.ស.យ.ក, យុវជនកាកបាទក្រហម សហព័ន្ធនិសិ្សតសាកលវិទ្យាល័យកម្ពុជា, គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង និស្សិត យ៉ាងច្រើននិងសប្បាយរីករាយ។ កុំភ្លេចជួបគ្នា ក្នុងកម្មវិធីសប្បាយៗបន្តនាពេលល្ងាច។