ភ្នំពេញ ថ្ងៃទី 05 ខែកញ្ញា ឆ្នាំ២០១៨ សាលាភាសាបរទេសនៃសាកលវិទ្យាល័យកម្ពុជាមានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖ សាលាភាសាបរទេសនៃសាកលវិទ្យាល័យកម្ពុជាបើកថ្នាក់បរិញ្ញាបត្រភាសាជប៉ុន ព្រមទាំងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សានុសិស្សដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៧-២០១៨ អាហារូបករណ៍លើកទឹកចិត្ត ៥០% ជាច្រើនរយកន្លែងផ្សេងទៀតសម្រាប់សិស្សានុសិស្សគ្រប់ជំនាន់ និងអាហារូបករណ៍លើកទឹកចិត្ត ៤០% សម្រាប់កម្មវិធីសិក្សាវគ្គខ្លីជាភាសាជប៉ុនផងដែរ។