សាកលវិទ្យាល័យកម្ពុជា បានរៀបចំការវាយតម្លៃជ្រើសរើសនិស្សិតចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី១,ទី២ និងទី៩ ដែលមានការចូលរូមពីគណៈកម្មការវាយតម្លៃ ដឹកនាំដោយបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរង ទទួលបន្ទុកសិក្សា នៃសាកលវិទ្យាល័យកម្ពុជា និង គណៈកម្មការវាយតម្លៃពីក្រសួងអប់រំយុវជន និងកីឡាដែលដឹកនាំដោយ លោកស្រី លឹម ងោ អនុប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត។